សេអ៊ូល៖ ក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃអង្គារនេះថាប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនកងទ័ពទៅកាន់ច្រក សមុទ្រហូម៉ូស ដោយពង្រីកតំបន់ប្រតិបត្តិការ របស់អង្គភាពប្រឆាំងការលួចចម្លងរបស់ខ្លួន ដែលបានដាក់ពង្រាយនៅក្បែរនោះ ដើម្បីជួយការពារផ្លូវទឹកយុទ្ធសាស្ត្រ។
ប៉ុន្តែក្រសួងនឹងមិនចូលរួម ជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ហេីយនឹងបើកប្រតិបត្តិការ ដោយឯករាជ្យបើតាមការពិចារណាលើ ទំនាក់ទំនងរបស់ខ្លួន ជាមួយអ៊ីរ៉ង់។
ចំពេលមានភាពតានតឹង ជាមួយអ៊ីរ៉ង់សហរដ្ឋអាមេរិក បានស្នើសុំឱ្យកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀតចូលរួម ក្នុងសម្ព័ន្ធយោធា ដើម្បីការពារដែនទឹកហើយទីក្រុងសេអ៊ូល បានឲ្យដឹងថាខ្លួនកំពុងថ្លឹងថ្លែងនូវជម្រើសចម្រុះ ដើម្បីដើរតួ៕
ដោយ ឈូក បូរ៉ា