បរទេស៖ ព្យុះបាននាំមកនូវភ្លៀងធ្លាក់ យ៉ាងខ្លាំងដល់តំបន់ដែលរងការវាយប្រហារដោយភ្លើងឆេះព្រៃ នៅភាគខាងកើតប្រទេសអូស្ត្រាលី ប៉ុន្តែអាជ្ញាធរព្រមានថា វិបត្តិភ្លើងឆេះព្រៃរបស់ប្រទេសនេះនៅតែបន្ត វែងឆ្ងាយនៅឡើយ ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ភ្លើងឆេះជាង ៨០កន្លែង កំពុងឆេះនៅទូទាំង New South Wales (NSW) និងរដ្ឋ Victoria កាលពីថ្ងៃចន្ទទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
ទីក្រុង Melbourne និងទីក្រុងកង់បេរ៉ា រងការវាយប្រហារដោយព្យុះយ៉ាងខ្លាំង ដោយមានព្រឹលធ្លាក់ខ្លាំង ដូចបាល់វាយកូនហ្គោល ធ្លាក់នៅតំបន់ខ្លះ។
ការហៅទូរស័ព្ទបន្ទាន់ រាប់រយត្រូវបានធ្វើឡើង ខណៈដែលព្រឹល បានធ្លាក់វាយបំបែក កញ្ចក់បង្អួចការិយាល័យ និងកញ្ចក់រថយន្តនៅកណ្តាលប្រទេស។ ព្យុះដ៏ធ្ងន់ធ្ងរ នឹងមានបន្ថែមទៀត នេះបើតាមការព្យាករណ៍សម្រាប់ទីក្រុងស៊ីដនី និងទីក្រុងប៊្រីសបេនកាលពីល្ងាចថ្ងៃចន្ទ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://www.dap-news.com/wp-content/uploads/2020/01/E876B5B3-6563-489E-8BB8-29D25CF7C180-1024x576.jpeg)
![](https://www.dap-news.com/wp-content/uploads/2020/01/787E0DD1-CA89-4C29-A72B-5FA84204364A.jpeg)
![](https://www.dap-news.com/wp-content/uploads/2020/01/0F30DCF9-66EE-4506-839C-39DE1D107C7A-1024x665.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)