វាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ គួរតែបន្ដជាមួយនឹងវឌ្ឍនភាព នៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល នៅតែបន្តជំរុញឱ្យមានដំណើរទេសចរណ៍ផ្ទាល់ខ្លួន ទៅកាន់កូរ៉េខាងជើង។
មុននេះក្រសួងបង្រួបបង្រួមទីក្រុងសេអ៊ូល បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចចរចា ជាមួយក្រុងព្យុងយ៉ាង ស្តីពីការអនុញ្ញាត ឱ្យដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងជើង ដោយឈរលើមូលដ្ឋានបុគ្គល។
ការជំរុញនេះបានទទួលឥទ្ធិពល បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានលើកឡើងពីសប្តាហ៍មុនថា ជាមធ្យោបាយមួយ ដើម្បីពង្រីកការផ្លាស់ប្តូរអន្តរកូរ៉េ ដោយមិនរំលោភលើទណ្ឌកម្ម។
អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សហរដ្ឋអាមេរិក គាំទ្រកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ដើម្បីធានានូវកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ នៅក្នុងភាពជាប់គាំង ជាមួយនឹងវឌ្ឍនភាព លើការរំសាយអាវុធនុយក្លេអ៊ែរ៕ ដោយ៖ ឈូក បូរ៉ា