ព័ត៌មានអន្តរជាតិ

អាជ្ញាធរហ្វីលីពីន បង្គាប់ឲ្យចាត់វិធានការ មិនឲ្យអ្នកទេសចរចូលទៅ កាន់តំបន់ភ្នំភ្លើងដែលកំពុងពុះកញ្ច្រោល ខ្លាំងជាដាច់ខាត

ហ្វីលីពីន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីហ្វីលីពីន បានបង្គាប់ឲ្យចាប់វិធានការទៅលើពលរដ្ឋដែលត្រូវបានអនុញ្ញតឲ្យទស្សកិច្ច ជារៀងរាល់ថ្ងៃ ទៅកាន់ផ្ទះសម្បែងដែលពួកគេបានភៀសខ្លួនចេញ ក្រោយពីភ្នំភ្លើង Taal បានផ្ទុះឡើង ដែលគំរាមកំហែង ហើយវាអាចនៅតែបន្តផ្ទុះឡើងគ្រប់ពេលវេលាទាំងអស់ ។

ពលរដ្ឋប្រមាណជាង១១០.០០០នាក់ បានរស់នៅក្នុងនាមជាជនអន្តោប្រវេសន៍ នៅក្នុងមជ្ឈមណ្ឌលជនភៀសខ្លួន គិតចាប់តាំងពីភ្នំភ្លើង Taal បានផ្ទុះឡើងអស់មួយសប្តាហ៍មកហើយ ប៉ុន្តែ មានក្រុងមួយចំនួន បានអនុញ្ញតឲ្យពលរដ្ឋទៅយករបស់របរ ក៏ដូចជាដាក់ចំណីដល់សត្វចិញ្ចឹម និងបោសសម្អាតផ្ទះរបស់ពួកគេ ។

លោក Epimaco Densing អគាធិការនៃក្រសួងមហាផ្ទៃ បានថ្លែងថា “យើងបានដាក់បញ្ជាដោយផ្ទាល់ដល់ កម្លាំងការពារជនស៊ីវិល មិនត្រូវអនុញ្ញតឲ្យនរណាម្នាក់ធ្វើដំណើរទៅកាន់តំបន់រងគ្រោះជាដាច់ខាត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top