ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នំា ២០២០ថា ជនអន្តោប្រវេសន៍ដែល មិនមានឯកសារគ្រប់គ្រាន់មកពីអាមេរិកកណ្តាល រាប់រយនាក់កាលពីថ្ងៃចន្ទ បានព្យាយាមសម្រុកចូលដោយឆ្លងកាត់ព្រំដែនម៉ិកស៊ិក ដែលស្ថិតនៅព្រំដែនភាគខាងត្បូង ជាប់នឹងប្រទេសក្វាតេម៉ាឡា ។
ទូរទស្សន៍របស់ប្រទេសម៉ិកស៊ិក បានផ្សាយដោយបង្ហាញជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលបាននាំគ្នាចាកចេញពីប្រទេសហុងឌុយរ៉ាស់ កាលពីសប្តាហ៍មុន បានព្យាយាមឆ្លងកាត់តាមទន្លេ Suchiate River ដែលហូរឆ្លងកាត់ចន្លោះប្រទេសម៉ិកស៊ិក និងក្វាតេម៉ាឡា ។
ក្រុមឆ្មាំដែលយាមល្បាតនៅតាម ដងទន្លេខាងលើបានព្យាយាមទប់ស្កាត់ មិនឲ្យមានការហូរចូល ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ចំនួននៃជនអន្តោប្រវេសន៍បានសម្រុកចូលដោយឆ្លងកាត់ ៕ រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា