ព័ត៌មានអន្តរជាតិ

បញ្ហាក្តៅ! វីរុសបង្ករោគផ្លូវដង្ហើម ផ្ទុះឡើងនៅចិន ចម្លងជំងឺពីមនុស្សទៅមនុស្ស ខណៈ WHO កោះហៅសមាជិកប្រជុំបន្ទាន់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ជំងឺផ្លូវដង្ហើមដែលគេហៅថា SARS បង្កឡើងដោយវីរុសដ៏កាចសាហាវម្យ៉ាងបានឆ្លងរាលដាល ទូទាំងប្រទេសចិន និងបានឆ្លងចូលប្រទេសក្នុងតំបន់អាស៊ីចំនួន៣ទៀត ដែលឆ្លងពីមនុស្សទៅម្នាក់ម្នាក់ទៀត ។ ជំនាញការរដ្ឋបាលមួយរូប បានអះអាងដូច្នេះ ហើយពេលនេះដែរ អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO)បានប្រកាស ថា គណៈកម្មាធិការសង្គ្រោះបន្ទាន់ នឹងត្រូវចូលរួមប្រជុំនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាឆ្លងជំងឺ ។

ព័ត៌មាននេះ បានត្រូវគេផ្សព្វផ្សាយ ខណៈដែលក្រុមអាជ្ញាធរសុខាភិបាលក្រុង Wuhan បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សដែលជាជនទី៤ បានបាត់បង់ជីវិត ដោយសារវីរុសដ៏កាចសាហាវ ។

ក្រុមវីរុសថ្មីនេះ ត្រូវបានគេរកឃើញជាលើកដំបូង នៅក្នុងតំបន់ភាគកណ្តាលនៃក្រុង Wuhan ដែលបណ្តាលឲ្យបង្កសញ្ញាគ្រោះថ្នាក់ ដែលវាមានជាប់ពាក់ព័ន្ធ នឹងផ្លូវដង្ហើមស្រួចស្រាវ ឬហៅថា (SARS) ដែលបានសម្លាប់មនុស្សជិត ៦៥០នាក់ នៅទូទាំងក្រុងប៉េកាំង និងក្រុងហុងកុង នៅក្នុងឆ្នាំ២០០២ដល់ឆ្នាំ២០០៣ ។

សរុបអ្នកដែលមានរោគសញ្ញា ជំងឺដោយសារវីរុសថ្មីនេះ បានកើនឡើងដល់២១៨នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top