ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ីរ៉ង់ ប្រកាសផ្តល់រង្វាន់លុយសុទ្ធ ៣លានដុល្លារ ឱ្យតែនរណាអាចសម្លាប់ ប្រធានាធិបតីអាមេរិក ត្រាំ បាន

បរទេស៖ មុននេះមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ខណៈពេលកំពុងដឹកនាំ ការអធិស្ឋាននៅទីក្រុងតេហេរ៉ង់ បានកត់សម្គាល់ថា ការធ្វើឃាតមេបញ្ជាការកំពូល កងកម្លាំងពិសេស Quds របស់កងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ IRGC ឧត្តមសេនីយ៍ Qasem Soleimani បានបង្ហាញពី “ភេរវកម្មពីធម្មជាតិ” របស់អាមេរិក ដោយលោកបន្ថែមថាលោក ត្រាំ គឺជា “មនុស្សត្លុក” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយ យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ថា សមាជិកសភាអ៊ីរ៉ង់ លោក Ahmad Hamzeh បានប្រកាសផ្តល់ប្រាក់សុទ្ធ ៣ លានដុល្លារ ដល់ជនណាដែលអាចសម្លាប់លោក ដូណាល់ ត្រាំ បាន ។

យោងតាមការផ្សាយនោះ គឺលោក Ahmad Hamzeh បានប្រាប់សមាជិកសភាថា “ក្នុងនាមប្រជាជននៃខេត្ត Kerman យើងនឹងបង់ប្រាក់រង្វាន់ចំនួន ៣លានដុល្លារ ជាថវិកាដល់អ្នកណាដែលសម្លាប់លោក ត្រាំ” ។ លោក Ahmad Hamzeh មិនបានបញ្ជាក់ច្បាស់ថា តើរង្វាន់ត្រូវបានអនុម័ត ដោយមេដឹកនាំបព្វជិតអ៊ីរ៉ង់ឬយ៉ាងណានោះទេ។

លោកក៏បានប្រាប់សភាថា ទីក្រុងតេរ៉ង់នឹងត្រូវបាន ការពារពីការគំរាមកំហែងប្រសិនបើខ្លួន មានអាវុធនុយក្លេអ៊ែរ។

ផ្ទាំងពាណិជ្ជកម្ម

សប្តាហ៍ដំបូងនៃខែមករា គេបានឃើញនូវភាពតានតឹង យ៉ាងខ្លាំងរវាងអាមេរិកនិងអ៊ីរ៉ង់ នៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានបញ្ជាឱ្យធ្វើឃាតមេបញ្ជាការ កងកម្លាំងពិសេស Quds លោក Soleimani ដែលជាឥស្សរជនអ៊ីរ៉ង់។

អ៊ីរ៉ង់បានសងសឹក ដោយបើកការវាយប្រហារ មីស៊ីលប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិកពីរ នៅអ៊ីរ៉ាក់វិញផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top