ព័ត៌មានអន្តរជាតិ

តួកគីនិយាយថា មេបញ្ជាការលីប៊ីភាគខាងកើត ត្រូវតែជ្រើសយក ដំណោះស្រាយនយោបាយ

បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃអង្គារនេះថា មេបញ្ជាការយោធាលីប៊ីភាគខាងកើត លោក Khalifa Haftar ត្រូវតែគោរពសំណើឲ្យជ្រើសដំណោះស្រាយនយោបាយ ចំពោះជម្លោះក្នុងប្រទេសលីប៊ី និងចាត់វិធានការដើម្បី រក្សាភាពស្ងប់សុខលើទឹកដី។

យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់ទូរទស្សន៍ NTV នៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos យ៉ាងដូច្នេះថា “តើលោក Haftar ចង់បានដំណោះស្រាយនយោបាយ ឬក៏យោធា? រហូតមកទល់ពេលបច្ចុប្បន្ននេះ គោលជំហររបស់លោក បានបង្ហាញឲ្យឃើញថា លោកចង់បានដំណោះស្រាយយោធា”។

លោកបានមានប្រសាសន៍បន្តទៀតថា “លោក Haftar ត្រូវតែវិលបកក្រោយវិញភ្លាម ត្រឡប់មករកដំណោះស្រាយនយោបាយ និងចាត់វិធានការជាក់លាក់និងវិជ្ជមាន ស្របទៅតាមសំណើសុំពីសហគមន៍អន្តរជាតិ ដែលសុំឲ្យមានភាព ស្ងប់សុខលើផែនដី”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top