ព័ត៌មានអន្តរជាតិ

អំពើហិង្សា ក្នុងប្រទេសអ៊ីរ៉ង់ កើនឡើងខ្លាំង ធ្វើឲ្យមន្ត្រីយូអិនស្នើ ឲ្យមានកិច្ចការពារ

បរទេស៖អំពើហិង្សានៅក្នុង ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានកើនឡើងខ្លាំង នៅរាត្រីថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទម្សិលមិញនេះ ស្របពេលតែមានការបន្តធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល បណ្ដាលឲ្យមន្ត្រីអង្គការសហប្រជាជាតិ ស្នើឲ្យបញ្ចប់ អំពើហិង្សានោះ។

ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា តិចបំផុតមានបាតុករចំនួនពីររូប បានស្លាប់បាត់បង់ជីវិត នៅក្នុងដំណើរតវ៉ាប្រឆាំងរដ្ឋាភិបាលនោះ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់ មិនបានធ្វើការបញ្ជាក់ ប្រាប់អំពីការស្លាប់នោះទេ។

លោក Jeanine Hennis-Plasschaert ជាតំណាងពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ នៅក្នុងប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានបង្ហាញ នូវក្តីព្រួយបារម្ភ ជុំវិញការរំលោភបំពាន សិទ្ធិមនុស្ស ក្នុងដំណើរដោះស្រាយ ជាមួយ ក្រុមបាតុកម្ម ហើយនិងបានស្នើរដ្ឋាភិបាល ឲ្យកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top