ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota និង Honda គ្រោងប្រមូល រថយន្ដ ជាង ៦លានគ្រឿនេះ ជុំវិញបញ្ហាពោង សុវត្ថិភាព

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាន ឲ្យដឹង នៅថ្ងៃពុធនេះថាក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនហុងដា នឹងប្រមូលយានយន្តជាង ៦ លានគ្រឿងនៅទូទាំងពិភពលោក ដោយសារតែ បញ្ហានៅក្នុងពោងសុវត្ថិភាព ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរ។

ក្រុមហ៊ុនតូយ៉ូតា បានឲ្យដឹងថា ការប្រមូលរបស់ ខ្លួនទាក់ទងនឹងពោងខ្យល់ផលិត ដោយក្រុមហ៊ុន ផលិតគ្រឿងបន្លាស់អាមេរិក ZF Friedrichshafen AG ប៉ះពាល់ដល់យានយន្តសរុបចំនួន ៣,៤២ លានគ្រឿងនៅអាមេរិក ខាងជើង កណ្តាល និងអាមេរិកខាងត្បូង។

ក្រុមហ៊ុនហុងដា បានឲ្យដឹងផង ដែរថា ខ្លួននឹងប្រមូលមកវិញ នូវរថយន្ត សរុបចំនួន ២,៧ លានគ្រឿង​នៅក្នុង ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដោយសារតែដំណើរការមិនត្រឹមត្រូវ នៅក្នុងម៉ាស៊ីនបំប៉ោងពោង សុវត្ថិភាពនៅតាកាតា។

គួរបញ្ជាក់ថា កំហុសដែលទាក់ទងនឹង ពោងខ្យល់តាកាតា គឺខុសគ្នាពីកំហុសដែលត្រូវបាន ស្តីបន្ទោស ចំពោះការប្រមូលមកវិញ ដ៏ធំទូទាំងពិភពលោក របស់ តាកាតាមុនពេល វាដួលរលំ នៅឆ្នាំ ២០១៧៕ ដោយ ឈូក បូរ៉ា

To Top