ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង ប្រកាសបន្ដការ សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ជាការប្រឆាំងនឹងទណ្ឌកម្ម

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រកាសទៅលើឆាកពិភពលោកថា ខ្លួននឹងមិនប្រកាន់ខ្ជាប់នូវការផ្អាករបស់ខ្លួនលើការ សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលឡើយ ដោយលើកឡើងពីទណ្ឌកម្ម “ ឃោរឃៅ និងអមនុស្សធម៌” ដែលដឹកនាំដោយសហរដ្ឋអាមេរិក លើរបបរបស់ខ្លួន។

លោក យូ យ៉ុងជុល ទីប្រឹក្សានៃបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលេីកឡេីងថា “យើងបានរកឃើញថា គ្មានហេតុផលណាមួយ ត្រូវបានចងជាឯកតោភាគីតទៅទៀតទេ ដោយការប្តេជ្ញាចិត្តថា ភាគីម្ខាងទៀតមិនបានគោរព ចំពោះការដកហូតអាវុធ”។

លោកបានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោន ពីការដាក់ទណ្ឌកម្មឃោរឃៅ និងអមនុស្សធម៌បំផុតប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហេីយលោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិករក្សា “គោលនយោបាយអរិភាព” នោះនឹងមិនមានការរំសាយ អាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េឡើយ ៕

ដោយ ឈូក បូរ៉ា

To Top