ព័ត៌មានអន្តរជាតិ

លីបង់​ បង្កើតរដ្ឋាភិបាល មានរដ្ឋមន្ត្រី២០នាក់ ស្របពេលមានការតវ៉ា ដ៏ធំលើបញ្ហាសេដ្ឋកិច្ច

បរទេស ៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ក្រោយរយៈពេលប៉ុន្មានខែ បន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសនេះ បានចុះចេញពីតំណែង ស្របពេលមានការតវ៉ាដ៏ធំ ស្តីពីបញ្ហាសេដ្ឋកិច្ច ។

រដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសលីបង់នេះ នឹងដឹកនាំដោយសាស្រ្តាចារ្យសាកលវិទ្យាល័យ លោក Hassan Diab ដែលត្រូវបានយោធានិងក្រុមនយោបាយគាំទ្រដោយអ៊ីរ៉ង់ ឈ្មោះ ហេស៍ប៊ូឡា ចូលមកកាន់តំណែងជំនួសអតីតនាយករដ្ឋមន្ត្រី លោក Saad Hariri។

គួរបញ្ជាក់ថា សេចក្តីប្រកាសស្តីពីរដ្ឋាភិបាលថ្មីនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយសប្ដាហ៍នៃផ្ទុះកំហឹង ដែលជាហេតុធ្វើឲ្យមាន មនុស្សរាប់រយនាក់ ត្រូវបានគេចាប់ខ្លួន នៅក្នុងការតវ៉ាខាងក្រៅធនាគារ ដោយពួកគេស្នើឲ្យ បំបាត់អំពើពុករលួយ ដែលបាតុករជឿជាក់ថា បង្កឲ្យមានវិបត្តិហិរញ្ញវត្ថុប្រទេស ៕
ប្រែសម្រួល៖ប៉ាង កុង

To Top