ព័ត៌មានអន្តរជាតិ

អាមេរិបញ្ជាក់ពីតម្រូវការ កិច្ចសហប្រតិបតិ្ដការអន្ដរកូរ៉េ និងការរំសាយនុយក្លេអ៊ែរ ដេីម្បីចេញពីភាពជាប់គាំង

វាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការ អន្តរកូរ៉េគួរតែបន្ដជាមួយនឹងវឌ្ឍនភាព នៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល នៅតែបន្តជំរុញឱ្យមានដំណើរ ទេសចរណ៍ផ្ទាល់ខ្លួន ទៅកាន់កូរ៉េខាងជើង។

មុននេះក្រសួងបង្រួបបង្រួម ទីក្រុងសេអ៊ូលបានឲ្យដឹងថា ខ្លួនកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចចរចាជាមួយក្រុងព្យុងយ៉ាង ស្តីពីការអនុញ្ញាតឱ្យដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងជើងដោយឈរលើមូលដ្ឋានបុគ្គល។

ការជំរុញនេះបានទទួល ឥទ្ធិពលបន្ទាប់ពី ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានលើកឡើងពីសប្តាហ៍មុនថា ជាមធ្យោបាយមួយដើម្បីពង្រីក ការផ្លាស់ប្តូរអន្តរកូរ៉េ ដោយមិនរំលោភលើទណ្ឌកម្ម។

អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា សហរដ្ឋអាមេរិក គាំទ្រកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ និងសម្របសម្រួលជាមួយ សម្ព័ន្ធមិត្តកូរ៉េខាងត្បូង ដើម្បីធានានូវកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ នៅក្នុងភាពជាប់គាំងជាមួយ នឹងវឌ្ឍនភាពលើការរំសាយអាវុធនុយក្លេអ៊ែរ ៕

ដោយ ឈូក បូរ៉ា

To Top