បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តរដ្ឋាភិបាលថ្មី ដែលលោកពិពណ៌នាថា ជាការខុសប្លែកពីអតីតកាល នាំឲ្យមានមុខមាត់ថ្មី ប៉ុន្តែបានរក្សាទុក ទេសរដ្ឋមន្ត្រីជាច្រើនរូប ។
រដ្ឋាភិបាលរុស្ស៊ីថ្មីនេះ មានរួមបញ្ចូលទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចថ្មី និងឧបនាយករដ្ឋមន្ត្រីទីមួយថ្មីមួយរូប ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីថាមពល និងរដ្ឋមន្ត្រីកសិកម្ម នៅតែរក្សាទុកនៅក្នុងតំណែង របស់ពួកគេទាំងអស់ដដែល ។
គួរបញ្ជាក់ថា អាណត្តិថ្មីនេះ គឺត្រូវបានបង្កើតឡើង តិចជាងមួយសប្ដាហ៍បន្ទាប់ពីលោក ពូទីន បានបង្ហាញពីការរង្គោះរង្គើប្រព័ន្ធនយោបាយ ដែលបណ្ដាលឲ្យលោក Dmitry Medvedev លាឈប់ពីតំណែងនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋាភិបាលទាំងមូល៕
ប្រែសម្រួល៖ប៉ាង កុង