ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ អាមេរិក-កូរ៉េខាងជើង អាចនឹងបន្ដការទូតឡើងវិញ និងឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរបណ្ដោះអាសន្ន

វ៉ាស៊ីនតោន៖ អ្នកជំនាញសហរដ្ឋអាមេរិកម្នាក់ បានលើកឡើងកាលពីថ្ងៃពុធថា លោកមិនច្រានចោលលទ្ធភាព ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបន្តការទូតឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ និងឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរបណ្តោះអាសន្ន។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង មិនបានធ្វើឱ្យមានការរីកចម្រើន នៅក្នុងកិច្ចចរចា ការរំសាយអាវុធនុយក្លេអ៊ែរនោះទេ ចាប់តាំងពីកិច្ចប្រជុំកំពូល ដែលមិនមានផ្លែផ្កា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែលោក Victor Cha អ្នកជំនាញជនជាតិកូរ៉េ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានលើកឡើងថា នៅតែមានក្តីសង្ឃឹម សម្រាប់កិច្ចព្រមព្រៀង និងការប្រជុំមួយទៀតរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មុនខែមីនាខាងមុខនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top