ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូងជាង ៥០ភាគរយ គាំទ្រការដាក់ពង្រាយទ័ព ទៅកាន់ច្រកសមុទ្រហូម៉ូស

សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ជូន កងទ័ពទៅកាន់ច្រកសមុទ្រហូម៉ូស សម្រាប់ប្រតិបត្តិការសន្តិសុខតាមសមុទ្រ។

កាលពីដើមសប្តាហ៍នេះក្រសួងការពារជាតិ បានប្រកាសថាអង្គភាពប្រឆាំង នឹងចោរកម្មតាមសមុទ្រ Cheonghae ដែលកំពុងប្រតិបត្តិការ នៅឈូងសមុទ្រអាដេននឹងពង្រីកបេសកកម្មរបស់ខ្លួនទៅកាន់ច្រកសមុទ្ររវាង ឈូងសមុទ្រពែរ្សនិងឈូងសមុទ្រអូម៉ង់។

ការផ្លាស់ប្តូរនេះតំណាង ឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីកាន់តែធំនៅក្នុងបញ្ហាសកល និងរក្សាសម្ព័ន្ធភាពរបស់ខ្លួនជាមួយ ទីក្រុងវ៉ាស៊ីនតោន ឲ្យរឹងមាំបន្ថែមទៀត៕ ដោយ ឈូក បូរ៉ា

To Top