បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយថា លោកជឿជាក់លើព័ត៌មាន ដែលចេញមក ពីប្រទេសចិន ទាក់ទងនឹងវីរុស កូរ៉ូណាវីរុស ដែលបាន សម្លាប់មនុស្ស ៩ នាក់នៅទីនោះ និង ធ្វើឲ្យ មនុស្សជិត ៥០០ នាក់ផ្សេងទៀតឈឺ ដោយបន្ថែមថា សហរដ្ឋអាមេរិក នៅតែគ្រប់គ្រងស្ថានការណ៍ នៅតាមព្រំដែនរបស់ខ្លួនបន្ទាប់ពីករណី ដំបូងនៅអាមេរិក ត្រូវបានបញ្ជាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់អាមេរិក ឬ CDC កាលពីថ្ងៃអង្គារបាននិយាយថា អ្នកស្រុកនៃតំបន់ Snohomish នៅ Washington ដែលបានវិលត្រឡប់ មកពីប្រទេសចិនត្រូវបាន គេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ។
CDC និងសន្តិសុខ មាតុភូមិបានចាប់ផ្តើមត្រួត ពិនិត្យប្រជាជនដែលធ្វើដំណើរទៅកាន់ ព្រលានយន្តហោះធំ ៗ នៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ពីទីក្រុងវូហាន ប្រទេសចិន ដែលជាខេត្តដែល មានការរីករាលដាលនៃវីរុស ត្រូវបានគេជឿជាក់ថាបានចាប់ផ្តើម។ មន្ត្រីសុខាភិបាលក៏បានបញ្ជាក់ពីករណី ជំងឺរលាកសួតប្រភេទថ្មីនេះ នៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងកោះតៃវ៉ាន់ផងដែរ។
ក្នុងបទសម្ភាសមួយ ពីវេទិកា សេដ្ឋកិច្ចពិភពលោកនៅ ទីក្រុងដាវ៉ូសប្រទេសស្វីសលោក ដូណាល់ ត្រាំ និយាយថា «យើងអាចគ្រប់គ្រងវា បានទាំងស្រុង” ។ “ វាជាមនុស្សម្នាក់ មកពីប្រទេសចិន។ ជំងឺគឺស្ថិតនៅក្រោម ការគ្រប់គ្រង។ វាមិនអីទេនោះទេ»។
លោក ត្រាំ បានបន្ថែមទៀតថា លោកជឿជាក់ថា ប្រធានាធិបតីចិនលោក ស៊ីជីនពីង និងមន្ត្រីសុខាភិបាល នៅទីនោះ នឹងបន្តប្រាប់ អាជ្ញាធរនៅជុំវិញ ពិភពលោក នូវអ្វីគ្រប់យ៉ាង ដែលពួកគេត្រូវ ដឹងអំពីវីរុសនេះ៕ប្រែសម្រួលៈ ណៃ តុលា