ព័ត៌មានអន្តរជាតិ

ពួកសកម្ម ប្រយុទ្ធសម្លាប់ ទាហានស៊ីរី រហូតដលទៅ ៤០នាក់ ក្នុងការវាយប្រហារ នៅតំបន់ Idlib

បរទេស៖ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ពួកសកម្មប្រយុទ្ធរាប់រយនាក់ បានបើកការវាយប្រហារ ជាច្រើន នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី សម្លាប់ទាហាន ស៊ីរីដល់ទៅ៤០នាក់ និងរបួស៨០នាក់។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ រុស្ស៊ី ឈ្មោះ Interfax បានរាយការណ៍ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះថា ក្រសួងការពារជាតិរុស្ស៊ី ត្រូវបានគេដកស្រង់សម្តីថា ពួកសកម្មប្រយុទ្ធ បានដណ្ដើមយកកន្លែងតាំង ទីលំនៅចំនួនពីរកន្លែង នៅក្នុងដំណើរការវាយលុកមួយ ក្នុងចំណោមការវាយលុកទាំងនោះ។

គួរបញ្ជាក់ថា ខេត្ត Idlib គឺជាទឹកដីដែលពួកឧទ្ទាមកាន់កាប់ ចុងក្រោយ នៅក្នុងប្រទេសស៊ីរី ហើយប្រជាជន រាប់សែននាក់ បានភៀសខ្លួនចេញពីតំបន់ នៅក្នុងពេល ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលមានការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លា ពីសំណាក់កងកម្លាំង រុស្ស៊ីនិងស៊ីរី៕ ប្រែសម្រួល៖ប៉ាង កុង

To Top