ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ដោយជំងឺ រលាកសួតនៅចិន កើនឡើងដល់ ២៥នាក់ ខណៈអ្នកឆ្លងមានជាង ១.០០០នាក់

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃសុក្រនេះថា មានករណីជំងឺរលាកសួតចំនួន ៨៣០ ករណី ដែលត្រូវបានបង្កឡើងដោយវីរុសឆ្លងវីរុសថ្មីកូរ៉ូណាវីរុស (2019-nCoV) ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ចំនួន ២៩ ក្នុងខេត្តក្នុងប្រទេសនៅចុងថ្ងៃព្រហស្បតិ៍នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមគណៈកម្មការសុខភាពជាតិបានឱ្យដឹងថា មានករណីសង្ស័យចំនួន ១.០៧២ ករណីត្រូវបានរាយការណ៍នៅក្នុងតំបន់ចំនួន ២០ ក្នុងខេត្ត។

យោងតាមគណៈកម្មការ បានឱ្យដឹងថា ស្ថានភាពជំងឺរលាកសួតបានបណ្តាលឱ្យមានមនុស្ស ២៥ នាក់ស្លាប់រួមទាំង ២៤ នាក់នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន និងម្នាក់នៅខេត្តហេប៉ី ភាគខាងជើងប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top