បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករានេះបានឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិតនិង៧នាក់ផ្សេងទៀត រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ផងបានទទួលរងរបួសនៅក្នុង ឧប្បត្តិហេតុបាញ់ប្រហារ មួយនៅកណ្តាលទីក្រុង Seattle រដ្ឋ Washington ។
យោងតាមការប្រកាស របស់នាយកដ្ឋានប៉ូលីសនៃ ទីក្រុងSeattle ដែលមានការជឿជាក់ថា ជនសង្ស័យជាច្រើននាក់ បានរត់គេចខ្លួនពីកន្លែងកើតហេតុហើយ ក្នុងនោះគេបានដឹងថា មនុស្សស្រីម្នាក់ដែលមានអាយុប្រហែលជា ៤០ឬ៥០ឆ្នាំ គឺជាអ្នកដែលបានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលស្ថិតនៅខាងក្រៅហាង McDonald។
ក្រុមអ្នកស៊ើបអង្កេតមិនទាន់ អាចកំណត់ថាវាជាករណី ភេវរកម្មឬការសងសឹងគ្នាណាមួយឡើយ ហើយក៏មិនទាន់មានការ ចាប់ខ្លួនអ្នកណាម្នាក់ដែរប៉ុន្តែនេះគឺជា ហេតុការណ៍បាញ់ប្រហារគ្នាលើកទី៣ គិតចាប់ពីថ្ងៃអង្គារ សប្តាហ៍នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី