ព័ត៌មានអន្តរជាតិ

អង្គការសុខភាព ពិភពលោក៖ មិនទាន់ដល់ពេល ប្រកាសអាសន្នសកល ចំពោះជំងឺរលាកសួតប្រភេទថ្មី នៅចិននៅឡើយទេ

សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាឆាប់ពេកហើយក្នុងការ ប្រកាសពីការផ្ទុះឡើងនៃវីរុសឆ្លងរលាកសួត នៅប្រទេសចិន ក្នុងគ្រាអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ខណៈការព្រមានថា ចំនួនករណីអាចនឹងកើនឡើងច្រើន ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា “ ខ្ញុំមិនប្រកាសពីភាពអាសន្ន ផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិទេ នៅថ្ងៃនេះនោះទេ។ 

លោក Tedros បាននិយាយថា “កុំធ្វើឱ្យមានកំហុស នេះគឺជាភាពអាសន្នមួយនៅក្នុងប្រទេសចិន។ ប៉ុន្តែវាមិនទាន់ក្លាយជាគ្រោះអាសន្នផ្នែកសុខភាពសកលនៅឡើយទេ។ វាអាចក្លាយជាបញ្ហាបន្ទាន់មួយ” ។ ការវាយតម្លៃហានិភ័យរបស់ អង្គការសុខភាពពិភពលោកគឺថាការផ្ទុះឡើងគឺជាហានិភ័យខ្ពស់មួយ នៅក្នុងប្រទេសចិន និងជាហានិភ័យខ្ពស់ក្នុងតំបន់ និងទូទាំងពិភពលោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top