ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ដោយសារ ជំងឺរលាកសួតនៅចិន កើនដល់ ៤១នាក់ និងឆ្លងជាង ១.២០០នាក់

បរទេស៖ មុននេះទីក្រុងចំនួន ១០ នៅក្នុងខេត្តហ៊ូប៉ីរបស់ប្រទេសចិនរួមទាំងទីក្រុងវូហាន បានប្រកាសជាផ្លូវការពីការផ្អាកការភ្ជាប់បណ្តាញដឹកជញ្ជូនជុំវិញ ការផ្ទុះឡើងនូវវីរុសថ្មី កូរ៉ូណាវីរុស។ គណៈកម្មាធិការសុខាភិបាលជាតិ របស់ប្រទេសចិនបាននិយាយនៅថ្ងៃសៅរ៍ថា ចំនួនករណីដែលបានបញ្ជាក់ នៃទម្រង់ថ្មីនៃជំងឺឆ្លងវីរុសនៅក្នុងប្រទេសចិន បានកើនឡើងដល់ ១.២៨៧ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសឆ្លងថ្មី នៅក្នុងខេត្តចំនួន ២៩ របស់ប្រទេសចិន បានកើនឡើងដល់ ១.២៨៧ នាក់ ហើយមនុស្ស ២៣៧ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ គណៈកម្មាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៤១ នាក់បានស្លាប់។

មុននេះកាសែត Global Times បានរាយការណ៍ថា ចំនួនមនុស្សដែលបានស្លាប់ដោយសារវីរុសថ្មី នៅខេត្តហ៊ូប៉ី ប្រទេសចិនបានកើនឡើងពី ២៤ ទៅ ៣៩ នាក់។

ផ្ទាំងពាណិជ្ជកម្ម

ប្រជាជនទាំងអស់ បានស្លាប់នៅខេត្តហ៊ូប៉ី គឺជាអ្នករស់នៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃ ការរីករាលដាលនៃជំងឺនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top