បរទេស៖ ករណីដំបូងនៃវីរុស កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្សអស់ជាង ៤០នាក់ ត្រូវបានបញ្ជាក់ថា បានរាល់ដាលនៅក្នុងទ្វីបអ៊ឺរ៉ុប ខណៈដែលមន្រ្តីសុខភាព សាធារណៈចក្រភពអង់គ្លេសបាននិងកំពុងធ្វើការតាមដាន ប្រជាជនប្រមាណ ២.០០០ នាក់ ដែលត្រូវបានគេជឿថា ទើបតែធ្វើដំណើរចេញពី ទីក្រុងវូហាន ប្រទេសចិន។
យោងតាមសារព័ត៌មាន INDEPENTDENT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់នៅក្នុងប្រទេសចិន ដោយមានករណីឆ្លងជាង ១.២៨៧ ករណីត្រូវបានបញ្ជាក់។
កាលពីថ្ងៃសុក្រប្រទេសបារាំង បានប្រកាសពីករណីដំបូងនៅខាងក្រៅទ្វីបអាស៊ី និងសហរដ្ឋអាមេរិក នៃវីរុសថ្មី ពីប្រទេសចិន ហើយរដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង បាននិយាយថា អឺរ៉ុបគួរតែការពារ ករណីថ្មីដទៃទៀត ពីការរីករាលដាលនៃជំងឺរាតត្បាត ដែលលោកស្រី រដ្ឋមន្រ្តីបាននិយាយថា ត្រូវតែប្រយុទ្ធដូចជាប្រយុទ្ធជាមួយ ភ្លើងឆេះព្រៃ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកស្រី Agnes Buzyn បាននិយាយថា ករណីទាំងពីរ ដែលត្រូវបានបញ្ជាក់គឺជាករណីដំបូងនៅអឺរ៉ុប អ្នកទាំងពីរនាក់ ដែលបានធ្វើដំណើរទៅប្រទេសចិន ជាកន្លែងដែលមាន មនុស្សរាប់រយនាក់បានធ្លាក់ខ្លួនឈឺ និង ៤១នាក់បានស្លាប់។ អ្នកជំងឺដែលឈឺនៅប្រទេសបារាំងត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យភ្លាមៗនៅដាច់ឆ្ងាយពីគេ ម្នាក់នៅប៉ារីស និងម្នាក់ទៀតនៅភាគនិរតី ទីក្រុង Bordeaux៕