ព័ត៌មានអន្តរជាតិ

លោក​ មូន​ ជេអ៊ីន៖​ ការខ្វះការរីកចម្រេីន ក្នុងកិច្ចចរចា នុយក្លេអ៊ែរជាមួយ កូរ៉េខាងជេីង​ គឺជារឿង គួរឲ្យសោកស្ដាយ

សេអ៊ូល៖​ ប្រធានាធិបតីលោក​ មូន​ ជេអ៊ីន​ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា​ ការខ្វះការរីកចម្រើនក្នុងកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែររវាងកូរ៉េខាងជើង​ និងសហរដ្ឋអាមេរិក​ គឺជារឿងគួរឱ្យសោកស្តាយបំផុត​ សម្រាប់លោកកាលពីឆ្នាំមុន​ រួមជាមួយការប្រសើរឡើងនៃកម្រិត ជីវភាពរបស់ប្រជាជនកូរ៉េខាងត្បូង។

 ជាពិសេសលោកបានលើកឡើងពី ជំនួបកំពូលទីក្រុងហាណូយ​ ដែលគ្មានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ និងមេដឹកនាំកូរ៉េខាងជើងលោកគីម​ ជុងអ៊ុន​ ក្នុងពេលសម្ភាសតាមទូរស័ព្ទជាមួយកម្មវិធីវិទ្យុ SBS ។

លោកបានលេីកឡេីងថា “ប្រសិនបើមានការឈានទៅមុខខ្លះនៅក្នុងកិច្ចពិភាក្សារវាងកូរ៉េខាងជើង – សហរដ្ឋអាមេរិក (យើង) អាចមានសន្តិភាពជឿនលឿន នៅឧបទ្វីបកូរ៉េ​ និងកិច្ចសហប្រតិបត្តិការខាងត្បូង – កូរ៉េខាងជើង”៕

To Top