ព័ត៌មានអន្តរជាតិ

អតីតអគ្គលេខាធិការយូអិន​ អំពាវនាវឲ្យកូរ៉េខាងជេីង​ ចាប់យកឱកាសពិភាក្សា ជាមួយអាមេរិក

យូអិន៖​ អតីតអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក​ បាន​ គីមូន​ បានអំពាវនាវដល់ ប្រទេសកូរ៉េខាងជើង​ ដើម្បីចាប់យកឱកាសសម្រាប់កិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់។

ទីក្រុងវ៉ាស៊ីនតោន​ និងព្យុងយ៉ាង​ មិនមានកិច្ចចរចានុយក្លេអ៊ែរជាផ្លូវការនោះទេចាប់តាំងពី កិច្ចចរចាចុងក្រោយក្នុងខែតុលា​ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។

លោក​ បាន​ គីមូន​ ក៏ជាអតីតរដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូង​ បានសម្តែងការខកចិត្ត ដែលកូរ៉េខាងជើង​ ហាក់ដូចជាបានផ្លាស់ប្តូរឆ្ងាយពីការប្តេជ្ញាចិត្តក្នុងការរុះរើ កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

ដោយ​ ឈូក​ បូរ៉ា

To Top