សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ២ នៃគំនិតផ្តួចផ្តើមឯកជន-សាធារណៈសកលនៅឆ្នាំនេះ ដើម្បីបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ របស់ទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ។
កិច្ចប្រជុំកំពូលលើកទី ១ នៃការចាប់ដៃគូដើម្បីកំណើនបៃតង និងគោលដៅពិភពលោក ២០៣០ (P4G) ត្រូវបានរៀបចំឡើងនៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទាំង ៥ លើវិស័យចំណីអាហារ និងកសិកម្មទឹក ថាមពលទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់។
P4G គឺជាបណ្តាញរដ្ឋាភិបាល ពិភពលោកធុរកិច្ច និងអង្គការសង្គមស៊ីវិល ដែលស្វែងរកការជំរុញជាមុន ដើម្បីទទួលបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងអាកាសធាតុប៉ារីស៕
ដោយ ឈូក បូរ៉ា