ព័ត៌មានអន្តរជាតិ

លោក ត្រំា អញ្ជើញនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ទៅអាមេរិក ដើម្បីធ្វើកិច្ចពិភាក្សា ផែនការសន្តិភាព

បរទេស៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក Mike Pence នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអញ្ជើញនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងគូបដិបក្ខ ក្នុងការបោះឆ្នោតដ៏ចម្បង របស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នា អំពីផែនការសន្តិភាព តំបន់មជ្ឈិមបូព៌ា របស់លោក ដូណាល់ ត្រាំ។

លោក Mike Pence តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោកប្រធានាធិបតី ត្រាំ បានប្រាប់ឲ្យខ្ញុំធ្វើការអញ្ជើញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ឲ្យមកសេតវិមាន នៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាគ្នា អំពីបញ្ហាក្នុងតំបន់ ក៏ដូចជាក្តីសង្ឃឹម នៃសន្តិភាព នៅលើដែនដីដ៏ពិសិដ្ឋនេះ”។

យោងតាមកាសែតអង់គ្លេស Ibtimes បានឲ្យដឹងថា ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយប្រាប់លោក Mike Pence យ៉ាងដូច្នេះថា “ខ្ញុំគិតថា លោកប្រធានាធិបតី កំពុងតែស្វះស្វែងផ្តល់ ឲ្យអ៊ីស្រាអែល នូវសន្តិភាពនិងសន្តិសុខ ដែលខ្លួនបានរក្សា” ហើយបន្ថែមថា លោកមានក្តីរីករាយ ទទួលយកការអញ្ជើញនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top