ព័ត៌មានអន្តរជាតិ

ការនាំទំនិញរុស្ស៊ី ចូលរបស់កូរ៉េខាងជើង បានកើនឡើងខ្ពស់ កាលពីឆ្នាំមិញ បើទោះជាមានទណ្ឌកម្ម

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិកមួយ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការនាំទំនិញចូលពីរុស្ស៊ី របស់ប្រទេសកូរ៉េខាងជើង បានកើនឡើងខ្ពស់ខ្លាំង កាលពីឆ្នាំមិញនេះ បើទោះជាមាន ទណ្ឌកម្មធ្ងន់ធ្ងរ ហាមឃាត់មិនឲ្យមាន សហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយទីក្រុងព្យុងយ៉ាង ក៏ដោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន សហរដ្ឋអាមេរិក Voice of America ដែលលើកឡើងពីទិន្នន័យជំនួញ សហរដ្ឋអាមេរិកនោះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញ មានតម្លៃជាទឹកប្រាក់ ៤២.១៧លានដុល្លារអាមេរិក ពីប្រទេសរុស្ស៊ី នៅក្នុងអំឡុងពីខែមករា ដល់ខែវិច្ឆិកា។

គួរបញ្ជាក់ថា ចំនួនទំនិញនាំចូលពីរុស្ស៊ីនេះ គឺមានទំហំធំជាង ៣២.០៨លានដុល្លារ ដែលត្រូវបានគេរាយការណ៍ នៅក្នុងឆ្នាំ២០១៨ នៅពេលដែល ប្រទេសកូរ៉េខាងជើង ស្ថិតនៅក្រោមទណ្ឌកម្ម ពិភពលោកធ្ងន់ធ្ងរខ្លាំង៕
ប្រែសម្រួល៖ប៉ាង កុង

To Top