ព័ត៌មានអន្តរជាតិ

ម៉ូដែល Jeep និងSuzuki ត្រូវរកឃើញថា បានរំលោភច្បាប់​​ នៃការបំភាយឧស្ម័ន របស់ EU

AMSTERDAM៖ អាជ្ញាធរសាធារណការហូលឡង់ បានចេញសេចក្តីសម្រេចមួយថា រថយន្តម៉ាក Jeep Grand Cherokee របស់ក្រុមហ៊ុន Fiat Chrysler និងម៉ូដែលVitara diesel របស់ Suzuki ទាំង២បានបំពានច្បាប់ នៃការបំភាយឧស្ម័ន ហើយត្រូវតែកំណត់ ឬប្រឈមនឹងការហាមឃាត់ ការលក់នៅទូទាំងអឺរ៉ុប យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

អាជ្ញាធរ RDW ដើរតួជានិយតករ និងសហគមន៍អ៊ឺរ៉ុប បាននិយាយថា Jeep បានបង្កើតការជួសជុល សូហ្វវែរមួយ ហើយអាជ្ញាធរបានបញ្ជា ឲ្យក្រុមហ៊ុនប្រមូលម៉ូដែល ឡើងវិញ នៅទូទាំងអឺរ៉ុប ដើម្បីរំកិលវាចេញ។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមទៀតថា ក្រុមហ៊ុន Suzuki មិនទាន់រកដំណោះស្រាយ ដែលអាចទុកចិត្ត បានសម្រាប់ Vitaraទេ។

RDW បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Suzuki ត្រូវតែមានវិធានការកែលម្អ ឱ្យបានគ្រប់គ្រាន់ឬ RDW នឹងចាប់ផ្តើមដំណើរការ ដកហូតការអនុម័ត លើប្រភេទអឺរ៉ុបរបស់ខ្លួន” ។

និយតករនៅទូទាំងពិភពលោក បានសាកល្បងម៉ូដែល ម៉ាស៊ូត ចាប់តាំងពីក្រុមហ៊ុន Volkswagen បានសារភាពនៅឆ្នាំ ២០១៥ ថា ខ្លួនបានប្រើសូហ្វវែរខុសច្បាប់ ដើម្បីក្លែងបន្លំការធ្វើតេស្ត ការបំភាយឧស្ម័ន របស់សហរដ្ឋអាមេរិក។

RDW បានបន្តថា វាបានរកឃើញថា ទាំងរថយន្ត Jeep Grand Cherokee និង Vitara បានប្រើ“ យុទ្ធសាស្ត្របំភាយឧស្ម័ន ដែលហាមឃាត់” ដែលនាំឱ្យពួកគេ បញ្ចេញកម្រិតអុកស៊ីដអាសូតខ្ពស់ (NOx) នៅលើផ្លូវខ្ពស់ ជាងការធ្វើតេស្ត។
រដ្ឋលេខាធិការហេដ្ឋារចនាសម្ព័ន្ធហូឡង់ លោកស្រី Stientje van Veldhoven បាននិយាយនៅក្នុងលិខិតមួយ ទៅកាន់សភាថា លោកស្រីនឹងជូនដំណឹង ដល់ព្រះរាជអាជ្ញា អំពីការរកឃើញរបស់ RDW ៕ ដោយ៖ លី ភីលីព

To Top