ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ អាមេរិកនឹងមិន ដកទណ្ឌកម្មលើអ៊ីរ៉ង់ សម្រាប់ការចរចា នោះទេ

បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងមកដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ នៅមុនពេលធ្វើ ការចរចាគ្នា អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែថ្មី ជាមួយប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះនោះទេ។

ក្រោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានផ្តល់បទសម្ភាសន៍ មួយជាមួយកាសែតអាល្លឺម៉ង់ ឈ្មោះ Der Spiegel លោក ត្រាំ បានបង្ហោះសារមួយ នៅរាត្រីថ្ងៃសៅរ៍ថា “រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ប្រទេសអ៊ីរ៉ង់ចង់ធ្វើការចរចាគ្នា ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែចង់ឲ្យដកទណ្ឌកម្មជាមុនសិន”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ខែមករា រដ្ឋបាលលោក ត្រាំ បានប្រកាសជាផ្លូវការនូវទណ្ឌកម្ម សេដ្ឋកិច្ចលើអ៊ីរ៉ង់ ស្របពេលដែលការដាក់ពិន័យ ចំពោះការវាយប្រហារដែលទីក្រុងតេអេរ៉ង់ បានធ្វើឡើង ទៅលើមូលដ្ឋានយោធាអាមេរិកចំនួន ពីរកន្លែងនៅក្នុងប្រទេសអ៊ីរ៉ា់ក់ ហើយទណ្ឌកម្មនោះ គឺផ្តោតគោលដៅលើក្រុមហ៊ុនផលិតដែកថែប អាលុយមីញ៉ូម ទង់ដែង និងដែកដ៏ធំបំផុត របស់ប្រទេសអ៊ីរ៉ង់ ក៏ដូចជាបុគ្គល ចំនួន៨រូបផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top