ព័ត៌មានអន្តរជាតិ

ចិន រៀបចំកញ្ចប់ថវិកាជាង ៤០លានដុល្លារ ដើម្បីគ្រប់គ្រង ជំងឺឆ្លងកូរូណា នៅទីក្រុងវូហាន

ប៉េកាំង៖ អ្នករៀបចំផែនការ សេដ្ឋកិច្ចកំពូល របស់ប្រទេសចិន បានត្រៀមថវិកាសរុបចំនួន ៣០០ លានយ័ន (ប្រហែល ៤៤ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង ជំងឺឆ្លងវីរុសកូរូណា នៅក្នុងទីក្រុងវូហាន របស់ប្រទេស។

យោងតាមគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានឲ្យដឹងថាមូលនិធិនេះ ត្រូវបានចំណាយពីការវិនិយោគ ថវិកាកណ្តាលរបស់ប្រទេស សម្រាប់សាងសង់មន្ទីរពេទ្យទាំងពីរកន្លែង ដើម្បីផ្តល់ការព្យាបាលវេជ្ជសាស្រ្ត ដល់អ្នកជំងឺដែលឆ្លងវីរុសថ្មីនេះ។

មូលនិធិនេះនឹងត្រូវបានប្រើជាចម្បង សម្រាប់ការទិញឧបករណ៍ វេជ្ជសាស្ត្រសំខាន់ៗ សម្រាប់មន្ទីរពេទ្យទាំងពីរកន្លែង ដើម្បីផ្តល់ឱ្យអ្នកជំងឺនូវធនធាន និងការព្យាបាលដែលផ្តោតអារម្មណ៍ ពីអ្នកឯកទេសវេជ្ជសាស្ត្រ ៕

ដោយ ឈូក បូរ៉ា

To Top