ព័ត៌មានអន្តរជាតិ

ចិនរៀបចំទុនបំរុងជិត ៩ពាន់លានដុល្លារ ដើម្បីត្រៀមទប់ស្កាត់ ការរីករាលដាល មេរោគឆ្លងវីរុសកូរូណា នៅទូទាំងប្រទេស

បរទេស៖ក្រសួងហរិញ្ញវត្ថុ និងគណៈកម្មាធិការសុខាភិបាលជាតិ របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ ពង្រីកចំណាយប្រាក់៦០,៣៣ពាន់យ័ន ស្មើនឹង៨,៧៤ពាន់លានដុល្លារ ក្នុងដំណើរជួយទប់ស្កាត់ ការរីករាលដាលនៃវីរុសថ្មី នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ លើគេហទំព័រផ្លូវការរបស់ក្រសួង។

ចំនួនការស្លាប់ បណ្ដាលមកពីការរីករាល់ដាន នៃកូរ៉ូណាវីរុស បានកើនឡើងដល់៨១នាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលរដ្ឋាភិបាលចិន បានបន្តឲ្យឈប់សម្រាក ចូលឆ្នាំថ្មីកាន់តែវែង ហើយពាណិជ្ជកម្មធំៗ កាន់តែច្រើនឡើង ត្រូវបានបិទ ឬក៏ប្រាប់បុគ្គលិកឲ្យធ្វើការពីផ្ទះ ក្នុងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីនេះ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ប្រាប់ថា ប្រទេសកម្ពុជាបានធ្វើការបញ្ជាក់ រកឃើញករណីដំបូងនៃវីរុសកូរ៉ូណា នៅក្នុងប្រទេស ហើយអ្នកជម្ងឺ គឺជាជនជាតិចិនមួយរូប ស្នាក់នៅក្នុងទីក្រុងព្រះសីហនុ៕ ប្រែសម្រួល៖ប៉ាង កុង

To Top