ព័ត៌មានអន្តរជាតិ

ការវាយប្រហារដោយរ៉ុកកែត ទៅលើស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ របួសមនុស្សតិចបំផុតមួយនាក់

បរទេស៖ មន្ត្រីក្រសួងការបរទេស របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា មានមនុស្សម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍ វាយប្រហារដោយគ្រាប់រ៉ុកកែតទាំងយប់ ទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងបាដាដ។

ចំណែកទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu Agency បានរាយការណ៍ថា តិចបំផុតមានមនុស្សចំនួន៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ដោយមានគ្រាប់រ៉ុកកែតចំនួន៥គ្រាប់ បានធ្លាក់ចូទៅក្នុងតំបន់បៃតង ដោយរ៉ុកកែតខ្លះ បានវាយប្រហារចំៗទៅលើស្ថានទូតអាមេរិក ហើយភោជនីយដ្ឋានមួយ នៅខាងក្នុងបរិវេណបានឆេះ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា រ៉ុកកែតត្រូវបានគេបាញ់ជាបន្តបន្ទាប់ ទៅក្នុងបរិវេណស្ថានទូតអាមេរិក ដែលស្ថិតនៅក្នុងតំបន់បៃតង នៃទីក្រុងបាដាដ កាលពីរាត្រីថ្ងៃអាទិត្យ ស្របពេលមានភាពតានតឹងកើនឡើង ផ្តោតទៅលើស្ថានទូត ជាគោលដៅបាតុកម្ម ទាមទារឲ្យដកយោធាសហរដ្ឋអាមេរិក ចេញពីប្រទេសអ៊ីរ៉ាក់៕ ប្រែសម្រួល៖ប៉ាង កុង

To Top