ព័ត៌មានអន្តរជាតិ

ជប៉ុន​ កំណត់យកយប់ថ្ងៃអង្គារនេះ​ បញ្ជូ​នជេីងហោះហេីរជម្លៀសពលរដ្ឋខ្លួនចេញ ពីទីក្រុងវូហាន​ ប្រទេសចិន

តូក្យូ៖​ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន​ មានបំណងបញ្ជូនជើងហោះហើរ នៅល្ងាចថ្ងៃអង្គារនេះ​ សម្រាប់ប្រជាជនរបស់ខ្លួនដែល មានបំណងវិលត្រឡប់មកមាតុភូមិវិញពីទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសដ៏សាហាវនេះ។

 យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន​ ដោយដកស្រង់សម្ដីមន្ត្រីរូបនោះថា “មិនមានផែនការសម្រាប់ព្រឹកនេះទេ​ ប៉ុន្តែយើងកំពុងធ្វើការរៀបចំថាតើវាអាចទៅនៅយប់នេះបានឬទេ” ។

 រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃច័ន្ទថាទីក្រុងតូក្យូ​ សង្ឃឹមថានឹងបញ្ជូនការហោះហើរនៅថ្ងៃអង្គារនេះ​ ដំបូងបំផុតទៅកាន់ទីក្រុងរបស់ប្រទេសចិន​ ចំនួន ១១ លាននាក់ដែលស្ថិតនៅក្នុងស្ថានភាពបិទទ្វារជាក់ស្តែងចាប់តាំងពីសប្តាហ៍មុន៕ដោយ​ ឈូក​ បូរ៉ា

To Top