ព័ត៌មានអន្តរជាតិ

ចិន​ និង​ WHO ព្រមព្រៀងធ្វេីការរួមគ្នា​ ដេីម្បីការពារពីការរីករាលដាលមេរោគឆ្លង ប្រភេទថ្មីកូរូណា

ដោយ​ ឈូក​ បូរ៉ា ប៉េកាំង៖​ រដ្ឋាភិបាលចិន​ និងអង្គការសុខភាពពិភពលោក​ WHO បានព្រមព្រៀងធ្វេីការងាររួមគ្នា​ ដេីម្បីការពារពីការរីករាលដាល មរោគឆ្លងប្រភេទថ្មីវីរុសកូរូណា​ ខណៈចំ​នួនអ្នកស្លាប់កេីនឡេីងជាង​ ១០០នាក់​ និងឆ្លងជាង​ ១០០០ករណី​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន។ ​

ពាក់ព័ន្ធនឹងមរោគឆ្លងដ៏កាចសាហាវ នេះដែរ​ មានប្រទេសជាច្រេីនកំពុងមមាញឹកធ្វេីការ ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន​ ដែលជាកន្លែងកណ្ដាលនៃការផ្ទុះមេរោគឆ្លងខាងលេីនេះ។ នៅក្នុងនោះដែរ​ មន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់បានឲ្យដឹងថាប្រទេសជប៉ុន​ មានបំណងបញ្ជូនជើងហោះហើរនៅល្ងាចថ្ងៃអង្គារនេះ​ សម្រាប់ប្រជាជនរបស់ខ្លួនដែលមានបំណងវិលត្រឡប់មកមាតុភូមិវិញពីទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសដ៏សាហាវនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន​ ដោយដកស្រង់សម្ដីមន្ត្រីរូបនោះថា “មិនមានផែនការសម្រាប់ព្រឹកនេះទេ​ ប៉ុន្តែយើងកំពុងធ្វើការរៀបចំថាតើវាអាចទៅនៅយប់នេះបានឬទេ” ។

រដ្ឋាភិបាលបានឲ្យដឹងកាល ពីថ្ងៃច័ន្ទថាទីក្រុងតូក្យូ​ សង្ឃឹមថានឹងបញ្ជូនការហោះហើរនៅថ្ងៃអង្គារនេះ​ ដំបូងបំផុតទៅកាន់ទីក្រុងរបស់ប្រទេសចិន​ ចំនួន ១១ លាននាក់ដែលស្ថិតនៅក្នុងស្ថានភាពបិទទ្វារជាក់ស្តែងចាប់តាំងពីសប្តាហ៍មុន៕

To Top