ព័ត៌មានអន្តរជាតិ

ឥណ្ឌា អាមេរិក ជប៉ុន និងប្រទេសផ្សេងទៀត កំពុងត្រៀមយន្តហោះទៅយក ប្រជាជនខ្លួន ចេញពីទីក្រុង វូហាន ប្រទេសចិន

ប្រែសម្រួលៈ ណៃ តុលា បរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានឈរជើង ដោយរង់ចាំភ្លើងពណ៌បៃតងពីរដ្ឋាភិបាលទីក្រុងប៉េកាំង និងញូវដេលី ដើម្បីជម្លៀសប្រជាជនឥណ្ឌា ចេញពីទីក្រុងវូហាន ដែលជាទីក្រុងដែលរងគ្រោះខ្លាំងជាងគេ ដោយសារការឆ្លងវីរុសរលាកសួត ឬកូរ៉ូណាវីរុស ដោយសារចំនួនអ្នកស្លាប់កើនឡើងលើសពី ១០០ នាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ជាមួយនឹងចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសចិនមានចំនួនលើសពី ៤.៥០០ ករណីដែលភាគច្រើននៃពួកគេនៅក្នុងខេត្តហ៊ូប៉ី ក្នុងពេលដែលមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់ជនបរទេស ដែលជាប់នៅក្នុងទីក្រុងវូហាន ដែលជាបេះដូងនៃការផ្ទុះឡើងនៃជំងឺដ៏សាហាវនេះកំពុងតែកើនឡើង។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសឥណ្ឌា រួមជាមួយសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសជាច្រើនទៀត បាននិងកំពុងខិតខំខ្លាំងក្នុងការដឹកពលរដ្ឋរបស់ពួកគេត្រឡប់ទៅផ្ទះវិញ ដែលជាកិច្ចការមួយដែលមិនងាយស្រួលនោះទេ ដែលថាទីក្រុង វូហាន រួមជាមួយទីក្រុងចិនជាច្រើនទៀតនៅប្រទេសចិនត្រូវបានគេបិទទ្វារ មិនឱ្យប្រជាជនអាចចេញ ឬចូលបាន ក្នុងគោលបំណងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ៕

To Top