បរទេស៖ ជនជាតិចិនចំនួន ៦ នាក់ផ្សេងទៀតដែលចូលទៅក្នុងប្រទេសថៃត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណាវីរុស ដែលនាំឱ្យមានករណីសរុបនៅក្នុង ប្រទេសនេះដល់ ១៤ នាក់។
យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី២៨ ខែមករា បានឱ្យដឹងថាលេខាធិការអចិន្រ្តៃយ៍ផ្នែកសុខាភិបាលលោកSukhum Kanchanapimai បាននិយាយនៅថ្ងៃអង្គារនេះថា មានករណីឆ្លងថ្មីនៃការឆ្លងវីរុសនេះចំនួន ៦ ករណីនៅក្នុងប្រទេសថៃ។ ពួកគេមានអាយុ ៦ឆ្នាំដល់៦០ ឆ្នាំ។
អ្នកទាំងអស់នោះគឺជាជនជាតិចិនហើយពួកគេ ៥ នាក់ជាសមាជិកគ្រួសារដែលធ្វើដំណើរមកពីខេត្តហ៊ូប៉ីប្រទេសចិន៕ ណៃ តុលា
![](https://www.dap-news.com/wp-content/uploads/2020/01/2C12F4B5-0659-404C-925F-430860B0143C-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)