ព័ត៌មានអន្តរជាតិ

ទីបំផុតអាមេរិក ទទួលស្គាល់ហេតុការណ៍ ធ្លាក់យន្តហោះទ័ពអាកាស របស់ខ្លួននៅអាហ្គានីស្ថាន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ ខែមករានេះ បានសរសេរថា កងកម្លាំងនៃយោធាសហរដ្ឋអាមេរិក កាលពីចន្ទម្សិលមិញនេះ បានទទួលស្គាល់ថា យន្តហោះរបស់កងទ័ពអាកាស សហរដ្ឋអាមេរិកមួយគ្រឿង ពិតជាបានធ្លាក់នៅអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃចន្ទនោះមែន។

លោក David Goldfein នាយសេនាធិការ នៃកងទ័ពអាកាសសហរដ្ឋអាមេរិក បានរាយការណ៍ថាយន្ដហោះចម្បាំងប្រភេទ E-11A Battlefield Airborne Communications Node របស់កងទ័ពអាកាស បានធ្លាក់ចុះនៅលើទឹកដី ដែលបច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈយន្តហោះនោះបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលសន្តិសុខអាមេរិក។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើយោង តាមលោក William Leggett ដែលជាអ្នកនាំពាក្យយោធាសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន ក៏បានបញ្ជាក់ពីឧប្បត្តិហេតុនេះដែរ ដោយនិយាយថាមូលហេតុ នៃការធ្លាក់គឺស្ថិតនៅក្រោម ការស៊ើបអង្កេតនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top