ព័ត៌មានអន្តរជាតិ

អ្នកជំនាញសង្ស័យថា​ តួលេខនៃជនរងគ្រោះ ដោយសារកូរ៉ូណានៅចិន គឺមានចំនួនលើស តួលេខផ្លូវការដល់ទៅ ១០ដង

បរទេស៖ មកដល់ពេលនេះចំនួននៃអ្នកស្លាប់ និងឆ្លងនៅក្នុងប្រទេសចិន នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅថ្ងៃអង្គារ មានអ្នកជំនាញម្នាក់ ហ៊ានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង ជាក់ស្តែងមិនបានប្រកាសតួលេខ ពិតប្រាកដនោះជាផ្លូវការឡើយ។

លោក Chris Meekins អ្នកជំនាញខាងផ្នែកសេវា សុខភាពសាធារណៈរបស់ Raymond James បានដាក់ការសង្ស័យរបស់លោកថា តួលេខដែលបានមកពីប្រទេសចិន ចំពោះជនរងគ្រោះរបស់ខ្លួននោះ គឺមិនអាចទុកចិត្តបាននោះឡើយ ដោយសារយើងអាចសិក្សា ទៅមើលប្រវត្តិពីអតីតរបស់រដ្ឋាភិបាលនេះ ចំពោះបញ្ហាវិបត្តិសុខភាព នាពេលកន្លងមកស្រាប់។

លោកបានបន្តថា ប្រសិនបើតួលេខដែលបានបញ្ជាក់ ដោយចិនក្នុងចំនួនណាមួយនោះ យើងអាចនាំគ្នាសង្ស័យបានថា ជាក់ស្តែងគឺវាមានចំនួនច្រើនជាងនេះដល់ទៅ ១០ដង។

លើសពីនេះលោក Meekins ក៏បានជឿជាក់ដែរថា មិនខ្វះទេក្រុមហ៊ុនដែល អាចធ្វើការស្រាវជ្រាវរកឃើញវ៉ាក់សាំង ឬថ្នាំសម្លាប់មេរោគនូវពេល ដែលហេតុការណ៍នេះផ្ទុះភ្លាមៗនោះ ប៉ុន្តែបញ្ហាសំខាន់នោះតែមួយគត់ថា តើរដ្ឋាភិបាលមួយនោះនឹងហ៊ាន ចំណាយលុយសម្រាប់ការងារនេះ ក៏យ៉ាងណាប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top