ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ៖ គ្រោះរញ្ជួយដី មួយកើតឡើង នៅជិតតំបន់ធ្វើតេស្ត មីស៊ីល របស់កូរ៉េខាងជើង

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា គ្រោះធម្មជាតិ ដែលរញ្ជួយដីកម្រិតស្រាលមួយបានកើតឡើង នៅតំបន់ជិតតំបន់ ដែលប្រទេសកូរ៉េខាងជើង ធ្វើបានធ្វើតេស្តមីស៊ីលលើកទី៦របស់ខ្លួន និងជាតំបន់សម្រាប់ ធ្វើតេស្តដ៏ធំបំផតនៅក្នុងឆ្នាំ២០១៧ ។

រដ្ឋបាលឧតុនិយម របស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត២.៥រ៉ិចទ័រ បានកើតឡើងនៅវេលាម៉ោង៩និង៣៣ព្រឹក ត្រូវនឹងម៉ោង០០និង៣៣នាទីម៉ោងសកល នៅខេត្ត Hamgyong ដែលជាទីតាំង Punggye-ri ធ្វើតេស្តមីស៊ីលនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ។

“វាជាគ្រោះធម្មជាតិមួយ ដែលបណ្តាលមកពីការធ្វើ តេស្តនុយក្លេអ៊ែរលើកទី៦“ រដ្ឋបាលខាងលើបានឲ្យដឹងដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ។

“តំបន់នេះមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃទីតាំងធ្វើតេស្តនុយក្លេអ៊ែរទី៦” ។

គួរបញ្ជាក់ថា តំបន់ Punggye-ri ត្រូវបានគេស្គាល់ច្បាស់ថា ជាទីតាំងតែមួយគត់ស្ថិតនៅក្នុងទឹកដីកូរ៉េខាងជើង ដែលធ្លាប់បានធ្វើតេស្តនុយក្លេអ៊ែរ ។ យ៉ាងហោចណាស់ តេស្តចំនួន៦ ដែលបានអនុវត្តន៍ នៅចន្លោះខែតុលា ឆ្នាំ២០០៦ និងខែកញ្ញា ឆ្នាំ២០១៧ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top