បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ខ្នាតយក្សចិន Huawei ធ្វើតួនាទីមានដែនកំណត់ ក្នុងការចេញប្រព័ន្ធអ៊ីនធឺណេតទូរស័ព្ទ 5G។
ការសម្រេចចិត្តនេះ គឺត្រូវបានទទួលរងឥទ្ធិពលពីក្រុមប្រឹក្សាសន្តិសុខជាតិអង់គ្លេស ហើយនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ធ្វើការងារលើផ្នែកនានា នៃប្រព័ន្ធទូរស័ព្ទអង់គ្លេស ហើយវាក៏នឹងគ្របដណ្ដប់លើភាគហ៊ុន អ្នកលក់រាយរបស់ទីផ្សារ 5G អង់គ្លេស ចំនួន៣៥ភាគរយផងដែរ។
ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ខា្នតយក្សចិននេះ គឺត្រូវបានហាមឃាត់ មិនឲ្យធ្វើប្រតិបត្តិការនៅតំបន់រសើរនានា ដូចជាបរិវេណអគារនុយក្លេអ៊ែ និងបរិវេណទីតាំងយោធាជាដើម នេះបើយោងតាមសេចក្តីរាយការណ៍ ពីកាសែត UPI៕ ប្រែសម្រួល៖ប៉ាង កុង