ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងប្រធានាធិបតីតួកគី ពិភាក្សាគ្នា អំពី បទឈប់បាញ់គ្នា នៅលីប៊ី និងសង្គ្រាមនៅស៊ីរី

បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទនៅពេលថ្មីៗនេះ ស្តីពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្នុងប្រទេសលីប៊ី និងសង្គ្រាមនៅក្នុងប្រទេសស៊ីរី។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន ដែលចេញផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ជំនួយការសេតវិមាន លោក Judd Deere បានមានប្រសាសន៍ប្រាប់ថា មេដឹកនាំទាំងពីររូប បានពិភាក្សាគ្នា អំពីភាពចំាបាច់នៃការលុបបំបាត់ចោលនូវការជ្រៀតជ្រែកពីបរទេស និងការរក្សាបទឈប់ បាញ់គ្នានៅលីប៊ី។

ក្រៅពីនេះ លោក ត្រាំ និងប្រធានាធិបតី តួកគី ក៏បានពិភាក្សាគ្នាអំពីការ ប្រយុទ្ធគ្នានៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ជាទីដែលប្រទេស តួកគីនិងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីខែកញ្ញា ឆ្នាំ២០១៨ ថា គួរតែការពារជា តំបន់គ្មានភាពតានតឹងផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top