ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្ថិតនៅក្រោម សម្ពាធសម្រាប់ ជំនួបកំពូលចិន

បរទេស៖ការប្រឆំាងនៅ ក្នុងប្រទេសជប៉ុន កំពុងតែកើនឡើងខ្លាំងចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលត្រូវគេរំពឹងថា នឹងប្រារព្ធធ្វើជំនួបកំពូល នៅជប៉ុនជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ នានិទាឃរដូវ ហើយនេះគឺជាដំណើរ ទស្សនកិច្ចលើកទីមួយនៅជប៉ុន ធ្វើឡើងដោយប្រធានាធិបតីចិន ក្នុងរយៈពេល៩ឆ្នាំ។

ស្របពេលមានការចោទប្រកាន់ពី បទរំលោភសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីនជាំង និងក្នុង ទីក្រុងហុងកុង រួមទាំងជម្លោះ នៅដែនសមុទ្រចិនខាងកើតនោះ អ្នកនយោបាយជប៉ុននានា តាមសេចក្តីរាយការណ៍ អាចនឹងធ្វើការដាក់សម្ពាធលើលោក ស៊ិនហ្ស៊ូ អាបេ មិនឲ្យប្រារព្ធធ្វើ ជំនួបកំពូលនោះ។

ចំណែកលោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើការឆ្លើយតបទៅនឹងបញ្ហា នៃជំនួបកំពូលចិន-ជប៉ុនដែលគ្រោងទុកនោះ កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយក្នុងការថ្លែងទៅកាន់ គណៈកម្មាធិការកញ្ចប់ថវិកា រដ្ឋសភាទីក្រុងតូក្យូ លោក អាបេ បានមានប្រសាសន៍ថា ជំនួបរបស់លោកជាមួយប្រធានាធិបតីចិននៅនិទាឃរដូវនោះ គឺជារឿងចំាបាច់៕ ប្រែសម្រួល៖ប៉ាង កុង

To Top