ព័ត៌មានអន្តរជាតិ

រុស្ស៊ីគេចវេសការ ដាក់ទណ្ឌកម្ម កូរ៉េខាងងជើង

បរទេស៖ទីភ្នាក់ងារ ស្រាវជ្រាវ នៃរដ្ឋសភាសហរដ្ឋអាមេរិក បាននិយាយនៅក្នុង របាយការណ៍មួយថា ប្រទេសរុស្ស៊ីកំពុង តែគេចវេស មិនអនុវត្តទណ្ឌកម្មអន្តរជាតិ ដាក់លើប្រទេស កូរ៉េខាងជើង ក្រោយកាលផុតកំណត់ នាថ្ងៃទី២២ ខែធ្នូ ដែលត្រូវអនុវត្តចំពោះ ពលករកូរ៉េខាងជើង។

នៅក្នុងរបាយការណ៍ ស្តីពី ការទូតកូរ៉េខាងជើង នាពេលថ្មីៗនេះ ទីភ្នាក់ងារស្រាវជ្រាវនៃរដ្ឋសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសរុស្ស៊ី បានគេចវេស ចំពោះការតម្រូវនៅចុងឆ្នាំ២០១៩ ត្រូវតែបញ្ជូនក្រុមពលករកូរ៉េខាងជើង ឲ្យទៅប្រទេសវិញ ដោយបានចេញទិដ្ឋាការ ទេសចរណ៍និងអប់រំ ឲ្យដល់ពួកគេទាំងនោះ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅដើមខែមករានេះ ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា ទីក្រុងមូស្គូ កំពុងតែអនុវត្តតាមទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងបានបញ្ជូនកម្មករកូរ៉េខាងជើង ជាច្រើននាក់ នៅក្នុងប្រទេសរុស្ស៊ី ឲ្យវិលត្រឡប់ ទៅប្រទេសកំណើតវិញ៕ប្រែសម្រួល៖ប៉ាង កុង

To Top