ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងចិន កំពុងតែ ធ្វើការងារលើ ការបង្កើត វ៉ាក់សាំង ការពារ កូរ៉ូណាវីរុស

បរទេស៖បេសកកម្មការទូត រុស្ស៊ីមួយ ក្នុងប្រទេសចិនបាននិយាយ នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីនិងប្រទេសចិន កំពុងតែធ្វើការងារ ដើម្បីអភិវឌ្ឍផលិត វ៉ាក់សាំងការពារ កូរ៉ូណាវីរុស ហើយទីក្រុងប៉េកាំង បានប្រគល់ហ្ស៊ែន របស់វីរុសនោះ ឲ្យទៅទីក្រុងមូស្គូហើយ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងក្វាងចូវ បាននិយាយ យ៉ាងដូច្នេះថា “អ្នកជំនាញចិននិងរុស្ស៊ី បានចាប់ផ្តើម អភិវឌ្ឍផលិត វ៉ាក់សាំងហើយ”។

ផ្ទាំងពាណិជ្ជកម្ម

តែវានៅតែមិនទាន់ច្បាស់ នៅឡើយថា អ្នកវិទ្យាសាស្ត្រចិននិងរុស្ស៊ី ធ្វើការងាររួមគ្នា ឬក៏ផ្សេងគ្នានោះទេ ហើយស្ថាន កុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងក្វាងចូវ នាពេលបច្ចុប្បន្ននេះ នៅមិនអាចទាក់ទងសុំការ អត្ថាធិប្បាយបាន អំពីបញ្ហានេះនៅឡើយទេ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់បណ្ដាល មកពីកូរ៉ូណាវីរុស បានកើនឡើងដល់ ចំនួន១៣២នាក់ហើយ នៅក្នុងថ្ងៃពុធនេះ និងមានចំនួន អ្នកឆ្លងវីរុសនេះ បានឈានដល់ ជិត៦.០០០នាក់៕ ប្រែសម្រួល៖ប៉ាង កុង

To Top