ព័ត៌មានអន្តរជាតិ

អាមេរិកចាប់ខ្លួនសាស្ត្រាចារ្យ នៅសាលា Harvard ម្នាក់ ពីបទលាក់បាំងទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាលចិន

បរទេស៖ សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ Harvardម្នាក់ ត្រូវបានអាមេរិក ធ្វើការចោទប្រកាន់ កាលពីថ្ងៃអង្គារម្សិលមិញ ពីបទនិយាយកុហក និងព្យាយាមលាក់បាំងទំនាក់ទំនងរបស់គាត់ ទៅនឹងកម្មវិធីជ្រើសរើសជ្រើសរើសបុគ្គលិក ដោយប្រទេសចិននិងក៏ដូចជាការ លាក់បាំងការទទួលប្រាក់ ពីរដ្ឋាភិបាលចិនផងដែរ សម្រាប់កិច្ចការងារស្រាវជ្រាវ។

លោក Charles Lieber ត្រូវបានគេស្គាល់ថា ជាប្រធានសាស្ត្រាចារ្យ នៃមហាវិទ្យាល័យ គីមីវិទ្យានិងជីវវិទ្យាគីមី ត្រូវបានគេចោទប្រកាន់ ពីបទលាក់បាំងការពិត ក្នុងចូលរួមរបស់លោក នៅក្នុងផែនការ ដែលមានឈ្មោះថាThousand Talentsរបស់ចិន ដែលជាកម្មវិធីបង្កើតឡើង ដើម្បីទាក់ទាញមនុស្ស ដែលមានចំណេះដឹង ផ្នែកបច្ចេកវិទ្យាបរទេស និងកម្មសិទ្ធិបញ្ញា មកធ្វើការនៅក្នុងប្រទេសចិន។

ក្រុមមន្រ្តីតុលាការរបស់អាមេរិក បាននិយាយថា លោក Lieber ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ នៅការិយាល័យរបស់លោក នៅឯសាកលវិទ្យាល័យ Ivy League ។ បច្ចុប្បន្នគាត់កំពុងស្ថិតក្នុងការឃុំឃាំង ពីតុលាការសហព័ន្ធ បន្ទាប់ពីការបង្ហាញខ្លួន របស់តុលាការយ៉ាងខ្លី កាលពីព្រឹកថ្ងៃអង្គារដដែល ហើយនឹងត្រូវ រង់ចាំសវនាការឃុំខ្លួន ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top