ព័ត៌មានអន្តរជាតិ

កូនដ្រូន MQ-4C ទីមួយរបស់កងទ័ពជើងទឹក បានទៅដល់កោះហ្គាម

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅថ្ងៃចន្ទសប្ដាហ៍នេះថា កងទីមួយនៃប្រព័ន្ធអាកាសចរណ៍ គ្មានមនុស្សបើក MQ-4C Triton របស់ទ័ពជើងទឹកអាមេរិក បានទៅដល់កោះហ្គាមហើយ សម្រាប់ការដាក់ពង្រាយ ជាលើកដំបូងរបស់វា។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា កូនដ្រូនគ្មានមនុស្សបើក ដែលត្រូវគេរំពឹងថា នឹងចូលរួមដោយកូនដ្រូនពីរផ្សេងទៀតនេះ បានប្រចាំការ នៅមូលដ្ឋានកងទ័ពអាកាស Andersen លើកោះហ្គាម ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមការងារទ័ពជើងទឹកលេខ៧២។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កូនដ្រូនដែលផលិត ដោយក្រុមហ៊ុនការពារជាតិ Northrop Grumman នេះ នឹងផ្តល់ឲ្យនូវបេសកកម្ម ស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងការឈ្លបយកការណ៍ ក្នុងពេលពិតប្រាកដ នៅពីលើផ្ទៃសមុទ្រនិងតំបន់ឆ្នេរ ធ្វើការឃ្លាំមើលដែនសមុទ្រ ចូលរួមក្នុងបេសកកម្ម ស្វែងរកនិងជួយសង្គ្រោះ និងបំពេញបន្ថែម លើប្រតិបត្តិការល្បាតដែនសមុទ្រ P-8 Poseidon៕ ប្រែសម្រួល៖ប៉ាង កុង

To Top