ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ ចុះហត្ថលេខាលើកិច្ច ព្រមព្រៀង NAFTA ថ្មីដែលអាចប៉ះពាល់ដល់ ក្រុមហ៊ុនផលិតរថយន្តជប៉ុន

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ កាលពីថ្ងៃពុធបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង​ NAFTA ដែលត្រូវបានកែប្រែជាថ្មីដោយនាំកិច្ច ព្រមព្រៀងនេះឱ្យកាន់តែខិតជិតចូលជាធរមាននៅក្នុងសកម្មភាពដែលទំនងជាប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន​ និងបរទេសដទៃទៀតដែលកំពុងប្រតិបត្តិការនៅម៉ិកស៊ិក​ និងកាណាដា។

 កិច្ចព្រមព្រៀងដែលមានឈ្មោះថា​ កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក​ និងម៉ិកស៊ិក – កាណាដា​ ឬ USMCA ត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបីកាលពីឆ្នាំ ២០១៨ ប៉ុន្តែពួកគេបានយល់ព្រមកាលពីឆ្នាំមុន​ ដើម្បីបន្ថែមការផ្លាស់ប្តូរ​ ដើម្បីពង្រឹងការអនុវត្តច្បាប់លើបញ្ហាសិទ្ធិរបស់កម្មករ​ និងដោះស្រាយកង្វល់ផ្សេងទៀត។

 USMCA តម្រូវឱ្យផលិតមាតិការថយន្ត ៧៥ ភាគរយនៅក្នុងតំបន់ NAFTA ពោលគឺកើនឡើងពីកម្រិត ៦២,៥ ភាគរយនាពេលបច្ចុប្បន្នដែលធ្វើឱ្យមានការលំបាក​ សម្រាប់ក្រុមហ៊ុនផលិតរថយន្តប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតនៅខាងក្រៅប្រទេសទាំងបី៕ដោយ​ ឈូក​ បូរ៉ា

To Top