ព័ត៌មានអន្តរជាតិ

ចិនប្រាប់ក្រុមហ៊ុននានា ឲ្យបន្តផលិតទំនិញសុខាភិបាល សម្រាប់គ្រប់គ្រងវីរុស

បរទេស៖ ទីស្តីការគណៈរដ្ឋមន្ត្រីចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្រុមហ៊ុននានា ឲ្យបន្តផលិតទំនិញសុខាភិបាលសំខាន់ៗ សម្រាប់ប្រើប្រាស់គ្រប់គ្រងលើវីរុសថ្មី ស្របពេល កំពុងមានការខ្វះខាតបណ្ដើរៗ។

នៅក្នុងសេចក្តីរាយការណ៍មួយ ក្រុមប្រឹក្សារដ្ឋបាននិយាយប្រាប់ថា អាជ្ញាធរក្នុងតំបន់ ត្រូវតែទទួលខុសត្រូវធានាឲ្យបានថា សហគ្រាសក្នុងតំបន់ខ្លួន រក្សាធ្វើការផ្គត់ផ្គង់ សម្លៀកបំពាក់សម្រាប់ការពារ ម៉ាស់ពាក់មុខ វ៉ែនតា រថយន្តសង្គ្រោះបន្ទាន់ និងថ្នាំពេទ្យ។

ទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានរាយការណ៍ថា ក្រុមប្រឹក្សារដ្ឋចិន បាននិយាយបន្តទៀតថា ខ្លួននឹងទទួលខុសត្រូវ ចំពោះការបែកចេញទំនិញសុខាភិបាលរួម ហើយអាជ្ញាធរក្នុងតំបន់មូលដ្ឋាននានា មិនអាចស្ទាក់ចាប់ ឬក៏ធ្វើការផ្ទេរទំនិញទាំងនោះបានទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top