ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមវាយប្រហារ លើរុស្សីជាថ្មី តាមរយៈទណ្ឌកម្មលើ គម្រោងផ្លូវដែក ដ៏ធំមួយឆ្លងកាត់តំបន់Crimea

បរទេស ៖ រដ្ឋាភិបាលអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមករានេះបានប្រកាស ដាក់ទណ្ឌកម្មថ្មីមួយទៀត ទៅលើក្រុមហ៊ុនឯកជន ទទួលបន្ទុកកិច្ចការងារផ្លូវដែកមួយ ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ។

ខ្សែផ្លូវដែកមួយ ដោយក្រុមហ៊ុននេះ កាលពីខែមុនបានបើកដំណើរ សេវាកម្មដឹកអ្នកដំណើររបស់ខ្លួនពីប្រទេសរុស្ស៊ី និងតំបន់Crimea ដែលគ្រប់គ្នាបានស្គាល់ថា ជាឧបទ្វីបមួយរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានបញ្ចូលទៅក្នុងទឹកដី របស់ខ្លួនកាលពីឆ្នាំ ២០១៤ដោយឯកតោភាគី។

ការដាក់ទណ្ឌកម្មត្រូវបានគេមើលឃើញថា គឺសំដៅទៅលើក្រុមហ៊ុន Grand Service Express ផងជានាយកប្រតិបត្តិរបស់ខ្លួនម្នាក់ផងនិងមនុស្ស ៧ នាក់ដែលពួកគេក៏ ទើបតែត្រូវបានទទួលរង ការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អឺរ៉ុប កាលពីដើមសប្តាហ៍នេះផងដែរ ពីតួនាទីរបស់ពួកគេក្នុងការរៀបចំការបោះឆ្នោត ក្នុងCrimeaកាលពីក្នុងខែកញ្ញាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top